Month: June 2025

ឯកឧត្តម នេត្រ ភក្ដ្រា ដឹកនាំប្រតិភូក្រសួងព័ត៌មាន ចុះសួរសុខទុក្ខ និងនាំយកអំណោយ ជូនដល់កងទ័ពឈរជើងនៅសមរភូមិមុខ ទិសព្រះវិហារ

ឯកឧត្តម នេត្រ ភក្ដ្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានដឹកនាំគណៈប្រតិភូក្រសួង និងថ្នាក់ដឹកនាំ មន្ទីរព័ត៌មានទាំង២៥ រាជធានី-ខេត្ត ចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយក អំណោយជាគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ ថ្នាំពេទ្យ ព្រមទាំងសម្ភារៈចំបាច់ និងថវិកាមួយចំនួន ជូនដល់កងកម្លាំងដែលឈរជើងនៅសមរភូមិមុខ ទិសព្រះវិហារ នៅទីបញ្ជាការដ្ឋានអង្គរក្ស…

សម្ភារៈមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចធិបតី បានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែមិថុនា ឆ្នាំ២០២៥ នេះ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានរៀបចំពិធីសំណេះសំណាល និងត្រួតពិនិត្យកម្លាំង ព្រមទាំងយុទ្ធោបករណ៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ។ ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ទោ ហេង…

សកម្មភាពសិក្សាកុំព្យូទ័រឥតបង់ថ្លៃដែលឧបត្ថម្ភដោយឯកឧត្ដមបណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពត ។ ថ្ងៃទី:២៣.០៦.២០២៥ -ម៉ោង:៥-៦ យប់ នៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពត។

សកម្មភាពសិក្សាកុំព្យូទ័រឥតបង់ថ្លៃដែលឧបត្ថម្ភដោយឯកឧត្ដមបណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពត ។ ថ្ងៃទី:២៣.០៦.២០២៥ -ម៉ោង:៥-៦ យប់ នៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពត។

លោក ម៉េង ស្រ៊ុន អនុប្រធានក្រុមការងារគណបក្ស ចុះជួយមូលដ្ឋានស្រុកថ្ពង និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំអមលាំង អញ្ជើញដឹកនាំកិច្ចប្រជុំសំណេះសំណាល និងបូកសរុបការងារខែមិថុនា លើកទិសដៅការងារខែកក្កដា ឆ្នាំ២០២៥

ខេត្តកំពង់ស្ពឺ៖ ឃុំអមលាំង ថ្ងៃសៅរ៍១១រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនិងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ លោក ម៉េង ស្រ៊ុន អនុប្រធានក្រុមការងារគណបក្ស

កិច្ចប្រជុំគណៈកម្មការរៀបចំឯកសារ ដើម្បីបញ្ជូនទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី

កិច្ចប្រជុំគណៈកម្មការរៀបចំឯកសារ ដើម្បីបញ្ជូនទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារ​សន្តិសុខ​ សុវត្ថិភាព​ រក្សាសណ្ដាប់​ធ្នាប់​ និងសង្គ្រោះបន្ទាន់ ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ធ្វើដំណើរកំសាន្ត នៅតាមដងផ្លូវថ្មើរជើង (Walk Street)

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារ​សន្តិសុខ​ សុវត្ថិភាព​ រក្សាសណ្ដាប់​ធ្នាប់​ និងសង្គ្រោះបន្ទាន់ ​

សេចក្ដីជូនដំណឹងស្ដីពីការផ្អាកទាំងស្រុងនូវការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈគ្រប់ប្រភេទពីប្រទេសថៃ

សេចក្ដីជូនដំណឹងស្ដីពីការផ្អាកទាំងស្រុងនូវការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈគ្រប់ប្រភេទពីប្រទេសថៃ

សេចក្តីប្រកាសព័ត៌មានក្រសួងការពារជាតិ

កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា សម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះហេតុការណ៍ដែលបានកើតឡើងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ៧:៣០នាទីព្រឹក ដោយមានសកម្មភាពទាហានថៃចំនួន០៣នាក់ បានដឹកនាំក្រុមអ្នកជិះកង់ជនជាតិថៃប្រមាណ១៥០នាក់ ចូលមកក្នុងបរិវេណប្រាសាទតាមាន់ធំ ដោយមិនបានជូនដំណឹងដល់ភាគីកម្ពុជាជាមុន។ សកម្មភាពនេះគឺជាការបំពានយ៉ាងច្បាស់លើកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ ដែលកំណត់ពេលវេលាជាក់លាក់អំពីការបើកឱ្យចូលប្រាសាទចាប់ពីម៉ោង៩:០០ព្រឹក និងបិទនៅម៉ោង៣:០០រសៀល។ កិច្ចព្រមព្រៀងដដែលនេះក៏បានកំណត់ថា ប្រសិនបើមានករណីសុំពន្យារពេល ឬការរៀបចំពិសេសណាមួយ ភាគីទាំងពីរត្រូវតែជូនដំណឹង និងឯកភាពគ្នាជាមុន ដើម្បីធានាបាននូវការសម្របសម្រួលដោយរលូន…

ចាប់ពីម៉ោង ១២យប់នេះទៅ ការនាំចូលប្រេងឥន្ធនៈនិងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃ ត្រូវផ្អាកទាំងស្រុង

ចាប់ពីម៉ោង ១២យប់នេះទៅ ការនាំចូលប្រេងឥន្ធនៈនិងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃ ត្រូវផ្អាកទាំងស្រុង។ បណ្ដាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា មានលទ្ធភាពនាំចូលប្រេងឥន្ធនៈនិងឧស្ម័នពីប្រភពផ្សេង គ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុករបស់ប្រជាពលរដ្ឋយើង កុំថាឡើយត្រឹមមួយខែ ទោះជារៀងរហូតក៏មិនជាបញ្ហា។