ឯកឧត្តម នេត្រ ភក្ដ្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានដឹកនាំគណៈប្រតិភូក្រសួង និងថ្នាក់ដឹកនាំ មន្ទីរព័ត៌មានទាំង២៥ រាជធានី-ខេត្ត ចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយក អំណោយជាគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ ថ្នាំពេទ្យ ព្រមទាំងសម្ភារៈចំបាច់ និងថវិកាមួយចំនួន ជូនដល់កងកម្លាំងដែលឈរជើងនៅសមរភូមិមុខ ទិសព្រះវិហារ នៅទីបញ្ជាការដ្ឋានអង្គរក្ស ទួល៩៥ ស្ថិតក្នុងភូមិធម្មជាតិសម្ដេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ដ #ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥។ ការចុះជួបសំណេះសំណាល និងសួរសុខទុក្ខ កងកម្លាំងដែលឈរជើងនៅសមរភូមិមុខ នាឱកាសនោះ ពិតជាបង្ហាញអោយឃើញពីការយកចិត្តទុកដាក់ គិតគូររបស់ក្រសួងព័ត៌មាន ជាពិសេស ពីសំណាក់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយកងកម្លាំងទាំងអស់ ដែលបាន លះបង់ កម្លាំងកាយចិត្ត ពុះពារគ្រប់ឧបសគ្គ ក្នុងបុព្វហេតុការពារជាតិមាតុភូមិរបស់យើង។