Month: June 2025

កងពលតូចថ្មើរជើងលេខ៤២ បន្តចាត់តាំងកម្លាំងចេញល្បាតសហការណ៍ត្រួតពិនិត្យ ក្នុងភូមិសាស្រ្តទទួលខុសត្រូវ

(ខេត្តឧត្ដរមានជ័យ)៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ក្រោមការដឹកនាំយ៉ាងម៉ឺងម៉ាត់ របស់ឧត្ដមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ យោធភូមិភាគទី៤ បានដាក់ចេញនូវបទបញ្ជាយ៉ាងតឹងរ៉ឹង ទៅគ្រប់បណ្ដាកងឯកភាពវរសេនាតូចចំណុះ ជាពិសេសកម្លាំងដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន ត្រូវបន្តពង្រឹងការសហការអោយបានស្អិតរមួតជាមួយអង្គភាពនគបាលការពារព្រុំដែនគោកលេខ៧០២ក្នុងការចេញល្បាត ត្រួតពិនិត្យតាមបណ្តាគោលដៅផ្សេងៗទៀត ដែលបានកំណត់ ដើម្បីតាមដានក្តាប់ជាប់រាល់សភាពការណ៍ប្រែប្រួល តាមខ្សែបន្ទាត់ព្រំដែន និងទប់ស្កាត់អោយបានទាន់ពេលវេលានូវសកម្មភាពបទល្មើសខុសច្បាប់ផ្សេងៗដែលកើតមានឡើង ដើម្បីធានាបាននូវសុខសុវត្តិភាព…

សេចក្តីជូនដំណឹង ស្តីពី ការប្រុងប្រយ័ត្នចំពោះកំណើននៃការវាយប្រហារសាយប័រ

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) មានកិត្តិយសសូមជម្រាបជូន ក្រសួងស្ថាប័ន ក្រុមហ៊ុន សហគ្រាស និងសាធារណជនទាំងអស់ មេត្តាជ្រាបថា ក.ប.ទ. បានសង្កេតឃើញមានការវាយប្រហារសាយប័រមកលើវេបសាយនិងប្រព័ន្ធអនឡាញមួយចំនួនក្នុងប្រទេសកម្ពុជាកាន់តែកើនឡើងគួរឱ្យកត់សម្គាល់ ដែលការវាយប្រហារនោះរួមមាន ការវាយប្រហារ Distribute Denial of Service (DDoS) ការវាយប្រហារលួចចូលគ្រប់គ្រងវិបសាយ និងការលួចយកគណនីរបស់អ្នកប្រើប្រាស់ ឬអ្នកគ្រប់គ្រងប្រព័ន្ធ។…

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ហើយថា មិនបាច់បិទព្រំដែ,នលក្ខណៈឡេមឡឺម លិបលៗអញ្ចឹងទេ

មុននេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ហើយថា មិនបាច់បិទព្រំដែ,នលក្ខណៈឡេមឡឺម លិបលៗអញ្ចឹងទេ។ ដំណោះស្រាយពា,ក់ព័ន្ធជាមួយនឹងការបិទព្រំដែ,ននេះ គឺងាយស្រួលដោះស្រា.យទេ បើសិនជាភាគីថៃដែលបានចាប់ផ្ដើមដាក់វិធា,នការបិទច្រកព្រំដែ,នជាឯកតោភាគីពីថ្ងៃទី ៧ មិថុនាកន្លងទៅនេះ ត្រូវតែបើកព្រំដែ,នអោយដូចស្ថានភាពដើមជាឯកតោភាគីវិញនោះ ហើយផ្ដល់ការធានាអោយបានច្បាស់លាស់ថា នឹងមិនមានការបិទ-បើកជាឯកតាគីទៀតនោះ គឺជាការស្រេច។ កម្ពុជានឹងបើកច្រកព្រំដែ,នខាងកម្ពុជាយ៉ាងយូរ ៥ម៉ោងក្រោយពីនោះ។ និយាយឱ្យខ្លី គឺកូនសោរគឺស្ថិតនៅក្នុងដៃរបស់ភាគីថៃហើយខ្លួនឯងតែម្តង!.. ហេតុដូច្នេះ…

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ មិន អនុញ្ញាតឲ្យមានការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ចូល ចេញ ឬឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិ ឬច្រកទ្វារតំបន់ណាមួយ តាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឡើយ

អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ មិន អនុញ្ញាតឲ្យមានការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ចូល ចេញ ឬឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិ ឬច្រកទ្វារតំបន់ណាមួយ តាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឡើយ។ ការអនុវត្តវិធានការនេះ នឹងបន្តរហូតដល់ខាងភាគីថៃបានបើកច្រកទ្វារព្រំដែនអន្តរជាតិ នានា និងច្រកទ្វារតំបន់ទាំងអស់ ដែលភាគីថៃសម្រេចបិទជាឯកតោភាគីឲ្យដំណើរការជាប្រក្រតី…

ភាគីថៃនៅខេត្តស្រះកែវ ស្នើសុំឱ្យមានការបើកច្រកព្រំដែនកម្ពុជា-ថៃមួយចំនួន និងអនុញ្ញាតឲរថយន្តដឹកទំនិញចេញ-ចូល ដើម្បីបន្ធូរការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ

ព្រឹកថ្ងៃអាទិត្យ ទី ២៩ មិថុនា ២០២៥ នេះ អជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជាបានទទួលលិខិតពីភាគីថៃនៅខេត្តស្រះកែវ ស្នើសុំឱ្យមានការបើកច្រកព្រំដែនកម្ពុជា-ថៃមួយចំនួន និងអនុញ្ញាតឲរថយន្តដឹកទំនិញចេញ-ចូល ដើម្បីបន្ធូរការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ខ្ញុំសូមផ្ញើសារបញ្ជាក់ទៅប្រជាពលរដ្ឋទាំងពីរប្រទេសយ៉ាងដូច្នេះថា ÷ ១. កម្ពុជាយល់ច្បាស់អំពីការលំបាករបស់ប្រជាពលរដ្ឋទាំងខាងកម្ពុជា ទាំងខាងថៃដែលរងផលប៉ះពាល់ពីការបិទច្រកព្រំដែន។ ហេតុដូច្នេះហើយ បានជាកម្ពុជាមិនបានប្រើប្រាស់វិធានការបិទច្រកព្រំដែននេះមុនទេ ចាប់តាំងពីមានបញ្ហានៅតំបន់មុំបីកាលពីចុងខែឧសភា ឆ្នាំ២០២៥ ព្រោះយើងមិនមានបំណងពង្រីកភូមិសាស្ត្រដែលមានវិវាទ…

នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ទទួលយកសំណើរជាអគ្គភ័ស្តុភារជាន់ខ្ពស់ សម្រាប់កម្លាំងប្រដាប់អាវុធ

ឧត្តរមានជ័យ៖ សម្ដេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន បានប្រកាសទទួលយកតាមសំណើរបស់មេបញ្ជាការទាំងឡាយ

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ ខ្ញុំរង់ចាំមើលអ្នកដែលមានអំណាចពិតប្រាកដ និងជំហរច្បាស់លាស់ នៅក្នុងប្រទេសថៃ ដែលអាចស្វែងរកដំណោះស្រាយរួម សម្រាប់ផលប្រយោជន៍ប្រទេសនិងប្រជាជនទាំងពីរ

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានថ្លែងថា សម្តេចកំពុងរង់ចាំមើលអ្នកដែលមានអំណាចពិតប្រាកដ និងជំហរច្បាស់លាស់នៅក្នុងប្រទេសថៃ ដែលអាចងាយស្រួលធ្វើការជាមួយគ្នា ប្រកបដោយភាពជឿជាក់ ដើម្បីស្វែងរកដំណោះស្រាយរួម សម្រាប់ផលប្រយោជន៍ប្រទេស និងប្រជាជនទាំងពីរ។ ការថ្លែងរបស់សម្តេចនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសប្រគល់សញ្ញាបត្រថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រវិទ្យាសាស្រ្តនគរបាល បរិញ្ញាបត្រពន្ធនាគារ និងវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល…

សេចក្តីប្រកាសព័ត៌មាន ស្តីពីពុំមានការនាំចូលថាមពលអគ្គិសនីពីព្រះរាជាណាចក្រថៃ មកផ្គត់ផ្គង់នៅតាមតំបន់ណាមួយ ក្នុងព្រះរាជាណាចក្រកម្ពុជា

សេចក្តីប្រកាសព័ត៌មាន ស្តីពីពុំមានការនាំចូលថាមពលអគ្គិសនីពីព្រះរាជាណាចក្រថៃ មកផ្គត់ផ្គង់នៅតាមតំបន់ណាមួយ ក្នុងព្រះរាជាណាចក្រកម្ពុជា។

លោកឧត្តមសេនីយត្រី ម៉េង ស្រ៊ុន បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុហត្ថនិងយុវជន សសយក កំពង់ស្ពឺចុះសួរសុខទុក្ខដល់គ្រួសារ លោកព្រិន្ទបាលទោ សេន តូរ៉ូ និងភរិយាឈ្មោះ អាត ចាន់ថន ដែលទើបនិងលំហែរមាតុភាព(ឆ្លងទន្លេ)

ខេត្តកំពង់ស្ពឺ ៖ នាថ្ងៃចន្ទ ១៤រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ត្រូវនិងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ដោយអនុវត្តតាមការដាក់ចេញនូវគោលនយោបាយរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា

កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា

នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់