Latest News

ព័ត៌មានជាតិ

  • ក្រសួងសុខាភិបាល ចុះពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែកស្រុកចំនួន៥

    (ស្វាយរៀង)៖ ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពីលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកបណ្ឌិត កែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចុះពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែកស្រុកចំនួន៥ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង ជាលើកទី២ ចាប់ពីថ្ងៃទី១៧ ខែមេសា ២៤ ខែមេសា ឆ្នាំ២០២៤។ អមដំណើរក្រុមការងារមានលោក លោកស្រីអនុប្រធានមន្ទីរសុខាភិបាលខេត្តតំណាង វេជ្ជបណ្ឌិត គុជ ស៊ី ថា ប្រធានមន្ទីរ សុខាភិបាល នៃរដ្ឋបាលខេត្ត លោកប្រធាន អនុប្រធានការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិនីមួយៗ និងលោក លោកស្រី អភិបាលរងស្រុក រដ្ឋបាល នីមួយៗ។ ក្នុងឱកាស បំពេញបេសកកម្មនេះ បណ្ឌិត កែរ រដ្ឋា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងសម្តែងនូវការកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់ ថ្នាក់ដឹកនាំមន្ត្រីរាជការ បុគ្គលិកសុខាភិបាលនៃរដ្ឋបាលខេត្ត ស្វាយរៀង ដែលបានលះបង់ខ្ពស់ក្នុងការងារបំរេីសេវាសុខាភិបាលជូនប្រជាពលរដ្ឋទទួលបានលទ្ធផលល្អប្រសើរ និងព្រមទាំងណែនាំដល់ថ្នាក់ដឹកនាំ […]

កម្រងរូបភាពចំរុះ